Khmer | English

ប្រទេស កម្ពុជា

ទីផ្សារថាមពលនៃប្រទេសកម្ពុជា គឺភាគច្រើនជាធ្យូងថ្មក្នុងស្រុក និងស្ថានីយ៍វារីអគ្គិសនី ដែលភាគច្រើនជួបនឹងបញ្ហាអំឡុងពេលមានតម្រូវការលើសលុប តាមរដូវកាល។ ការយកពន្ធលើថាមពលសម្រាប់អតិថិជនពាណិជ្ជកម្ម និងឧស្សាហកម្ម ត្រូវបានកើនឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០០២ មក ហើយទីផ្សារអគ្គិសនីជារួមហាក់មានសភាពមិននឹងនរឡើយ។

TotalEnergies មានវត្តមានពាសពេញប្រទេសកម្ពុជា ហើយបាននិងកំពុងតម្លើងប្រព័ន្ធសូឡានៅតាមបណ្តាស្ថានីយ៍ជាច្រើនរបស់យើង

តួលេខគន្លឹះ

  • មានវត្តមានតាំងពីឆ្នាំ 1993
  • មានស្ថានីយ៍សេវាកម្មចំនួន 85
  • បុគ្គលិកចំនួន 135 នាក់

កម្មវិធីសូឡា TotalEnergies Cambodge Solarization

  • បានបញ្ចប់ការដាក់សូឡានៅស្ថានីយ៍ចំនួន 22 កន្លែង ហើយត្រៀមខ្លួនសម្រាប់ 15 កន្លែងបន្ថែមនៅឆ្នាំ 2019
  • ការបំពាក់ប្រព័ន្ធសូឡានៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាមួយនឹងប្រព័ន្ធហាយប៊្រីដ 40kWp
  • មានគម្រោងនឹងបំពាក់ប្រព័ន្ធសូឡាដេប៉ូឥន្ធនៈ និងឃ្លាំងទំនិញក្នុងឆ្នាំ 2020

ចាប់តាំងពីឆ្នាំ 2002 ពន្ធថាមពលក្នុងប្រទេសកម្ពុជាបានកើនឡើងប្រមាណ 40%

អានុភាពថាមពលដែលបានបំពាក់ (2016)

វិស័យថាមពលនៃប្រទេសកម្ពុជា

  • កម្ពុជាបានផ្លាស់ប្តូរពីការនាំចូលអគ្គិសនី និងការប្រើប្រាស់ម៉ាស៊ីនភ្លើងដុតប្រេង ទៅជាការប្រើប្រាស់ធ្យូងថ្មក្នុងស្រុក និងវារីអគ្គិសនី។
  • ការផ្គត់ផ្គង់នៃវារីអគ្គិសនីក្នុងស្រុងតាមរដូវ មិនអាចឆ្លើយតបនឹងតម្រូវការនៅពេលមានតម្រូវការខ្លាំង។
  • ការផ្តាច់អគ្គិសនីដោយគ្រោងទុករបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ 2019 គឺដោយសារតែកង្វះនៃលទ្ធភាពផ្គត់ផ្គង់។

តម្លៃថាមពលសម្រាប់ឧស្សាហកម្ម - ម៉ោងដែលត្រូវការខ្លាំង*

ការផ្លាស់ប្តូរនៃពន្ធលើអគ្គិសនី

  • ពន្ធលើអគ្គិសនីសម្រាប់អតិថិជនពាណិជ្ជកម្ម និងឧស្សាហកម្មបានកើនឡើងជាមធ្យម 2.7% រៀងរាល់ឆ្នាំ
  • អត្រាពន្ធគឺអាស្រ័យលើកត្តាខាងក្រៅមួយចំនួនដូចជា រដូវកាល តម្លៃធ្យូងថ្ម និងបញ្ហានយោបាយតំបន់ជាដើម។
  • គោលការប្រើប្រាស់ថ្មីតាមពេលនិងថ្ងៃរបស់ EAC នឹងក្លាយជាតម្រូវការចាំបាច់សម្រាប់អតិថិជនទាំងអស់នៅខែមករា ឆ្នាំ 2021។

*ប្រភព៖ របាយការណ៍ឧបត្ថម្ភដោយធនាគារពិភពលោក ស្តីពីការសិក្សាស៊ីជម្រៅលើតម្លៃ និងការផ្គត់ផ្គង់អគ្គិសនី (TDSP/2012/081/02/1)

Regulation

Government Lead Initiatives:

  • មិនមានគោលដៅសម្រាប់ប្រសិទ្ធភាពនៃថាមពល ហើយការអភិវឌ្ឍថាមពលប្រើប្រាស់ឡើងវិញគឺកំពុងចាប់ផ្តើម
  • តាមរយៈរបាយការទស្សនទានថាមពល ASEAN លើកទី 4 ឆ្នាំ 2013-2035 ការចូលរួមរបស់ RES អាចនឹងឈានដល់ 20% នៃអានុភាពសរុបត្រឹមឆ្នាំ 2020 ប្រសិនបើគោលនយោបាយដែលបានដាក់ចេញ ត្រូវបានអនុវត្តន៍ដោយជោគជ័យ
  • គោលដៅ INDC (2015) គ្រោងនឹងកាត់បន្ថយការបញ្ចេញ GHG ឱ្យបាន 27% ត្រឹមឆ្នាំ 2030។ ជាងពាក់កណ្តាលនៃការកាត់បន្ថយនេះ នឹងបានមកពីម៉ាស៊ីនភ្លើង (16%)

Project Reference